ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ស្តីពីការបូកសរុបលទ្ធផលរបាយការណ៍សង្ខេប នៃវេទិកា ដោយមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។