ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ក្នុងពីធីក្រុងពាលីបើកការដ្ឋានសាងសង់អគារសិក្សាថ្មីបន្ថែមក្នុងវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ស្ថិតនៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានចំនួន១ ខ្នង កម្ពស់៣ជាន់ ស្មើនឹង១៨បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី តាមរយៈឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពុងផែស្វ័យតក្រុងព្រះសីហនុ ជាមួយនិងសប្បុរជនដ៏ទៃទៀតផងដែរ ដោយមានការអញ្ជើញចូលរួមពី មន្ទីរអង្គភាព មន្ត្រីរាជការ និងលោកគ្រូ-អ្នកគ្រូ ជាច្រើននាក់ផងដែរ។ សូមបញ្ជាក់ថា អគារសិក្សានេះផងដែរ គឺសម្រាប់សិស្ស អូទីស្សឹម និងពិការភាពសតិបញ្ញា នៅខេត្តកណ្តាល អាគារនេះដែរមានបណ្តោយ ៦៤ម៉ែត្រ និងទទឹង ៩ម៉ែត្រ មានចំនួន១ ខ្នង កម្ពស់៣ជាន់ ស្មើនឹង១៨បន្ទប់ គ្រោងនិងបញ្ចប់ក្នុងរយៈពេល ១០ខែ។