រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

គណៈប្រតិភូសហព័ន្ធស្ត្រី ទូទាំងប្រទេសចិន អញ្ជើញទស្សនកិច្ចសហគមន៍ ធ្វើតម្បាញក្នុងរមណីយដ្ឋានចំការស្នេហ៍ នៅក្រុងអរិយក្សត្រ

++++++++++++++++ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងលោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត ទីអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងអរិក្សត្រ បានអញ្ជើញអមដំណើរលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោកជំទាវ Zhang Dongmei, អនុប្រធានសហព័ន្ធស្ត្រីទូទាំងប្រទេសចិន (All-China Women's Federation) អញ្ជើញទស្សនកិច្ចសហគមន៍ ធ្វើតម្បាញក្នុងរមណីយដ្ឋានចំការស្នេហ៍ នៅកោះឧកញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហព័ន្ធស្ត្រី ទូទាំងប្រទេសចិន គណៈប្រតិភូទាំងអស់ បានទស្សនៈកិច្ចស្វែងយល់ ពីការចិញ្ចឹមដង្កូវនាង ការយកសូត្រ ការតម្បាញ ដើម្បីធ្វើជាហូល ថាមួង ឬក្រម៉ា ដែលជាវប្បធម៌ប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋរស់នៅសង្កាត់កោះឧកញ៉ាតី។ សូមបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហព័ន្ធស្ត្រី ទូទាំងប្រទេសចិន ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច និងការអប់រំរបស់ស្ត្រី និងក្មេងស្រីនៅកម្ពុជា និងពិនិត្យលទ្ធភាពក្នុងការចូលរួមគាំទ្រសកម្មភាពសេដ្ឋកិច្ចស្ត្រីនាពេលខាងមុខ។

អត្ថបទទាក់ទង