រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំការងាររៀបចំ ផែនការសន្តិសុខ និងការចាត់តាំងមហាជនចូលរួម ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” សាលារាជធានីភ្នំពេញ

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំការងាររៀបចំ ផែនការសន្តិសុខ និងការចាត់តាំងមហាជនចូលរួម ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” សាលារាជធានីភ្នំពេញ សហការជាមួយ សហព័ន្ធកីឡាបាល់ ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រុមបាល់ទាត់តារាកម្ពុជា និង សហព័ន្ធកីឡាប្រដាល់ គុនខ្មែរ គ្រោងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុង-ស្រុកពាក់ព័ន្ធ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងទាំងបីផងដែរ។សូមបញ្ជាក់ផងដែលថា៖ ការប្រកួត បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជានេះ ប្រព្រឹត្តនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡាដ្ឋានមរតកតេជោ។

អត្ថបទទាក់ទង