ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងផ្សារតាខ្មៅបណ្ដោះអាសន្ន ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការគ្រប់គ្រង និងការប្រមូលចំណូលឈ្នួលតូប ផ្សារតាខ្មៅ ដោយបានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អាជ្ញាធរក្រុងតាខ្មៅ និងតំណាងឲ្យផ្សារតាខ្មៅផងដែរ។