រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល

++++++++++++++++++ខេត្តកណ្ដាល៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី សាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងទាំងបី និងអភិបាលក្រុង-ស្រុកទាំង១៣។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់កងកម្លាំងទាំងបី គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ក្នុងករណីមានក្រុមក្មេងទំនើងកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវអន្តរាគមន៍ឱ្យទ្រង់ទ្រាយធំ ក្នុងន័យសម្លុតគម្រាមឱ្យពួកគេមានការភ័យខ្លាច បំបាក់ស្មារតី និងមិនឱ្យមានការងើបឡើងវិញឡើយ។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ ករណីក្មេងទំនើងដែលបានបង្ករបួសស្នាម ឬបង្កឱ្យខូចខាតនៅទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវខិតខំស្វែងរក ស្រាវជ្រាវ មិនដកដៃឡើង ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន។ ទន្ទឹមនឹងនោះទៅធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ គ្រប់សកម្មភាពដែលក្មេងទំនើងបង្កភាពអសន្តិសុខ និងទោសទាន់ដែលពួកគេបានប្រព្រឹត្ត ធ្វើយ៉ាងណាឱ្យពួកគេមានការភ័យខ្លាច កែខ្លួនកុំឱ្យមានការភ្លើតភ្លើន ដែលឈានឱ្យមានទោសទនៅថ្ងៃខាងមុខ។ ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ បន្ថែមថា៖ គ្រប់ល្បែងស៊ីសងទាំងអស់ រួមមានការលេងឆ្នោត ជល់មាន់ និងល្បែងផ្សេងៗទៀត ត្រូវតែបង្ក្រាបឱ្យអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ជាមួយគ្នានេះដែរ ឯកឧត្តមបានបញ្ជាក់បន្ថែមថា មន្ត្រីរាជការ ឬសមត្ថកិច្ចទាំងឡាយណាដែលមានពាក់ព័ន្ធជាមួយល្បែងស៊ីសង សូមដកខ្លួនជាបន្ទាន់ ហើយក្នុងករណីដែលមានអាជ្ញាធរឬកងកម្លាំងមានសមត្ថកិច្ចណា ដែលកាងល្បែងស៊ីសង ឬបទល្មើសនានា នោះនឹងចាត់វិធានការតាមច្បាប់គ្មានការលើកលែងនិងយោគយល់ឡើង។

អត្ថបទទាក់ទង