ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃសៅរ៏ទី០៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញបេីកកិច្ចប្រជុំគណះកម្មការត្រួតពិនិត្យការសាងសង់អគាររដ្ឋបាលថ្មី របស់សាលាខេត្តកណ្ដាល ដែលមានទីតាំងស្ថិតនៅភូមិដេីមមៀន សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។