រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

គណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) ចុះវាយតម្លៃនៅទីតាំងជាក់ស្តែងរបស់បេក្ខភាពជ័យលាភីអង្គភាពផ្តល់ សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ ២០២៤ របស់មន្ទីរពេទ្យបង្អែកពញាឮ ស្រុកពញាឮ

++++++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមជាមួយ គណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) ចុះវាយតម្លៃនៅទីតាំងជាក់ស្តែងរបស់បេក្ខភាពជ័យលាភីអង្គភាពផ្តល់ សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ ២០២៤ របស់ មន្ទីរពេទ្យបង្អែកពញាឮ ស្រុកពញាឮ ដោយមានការអញ្ជើញចូលពីក្រុមកាងារគណៈកម្មការបច្ចេកទេសអន្តរក្រសួង មន្ទីរ-អង្គភាពពាក់ព័ន្ឋ និងអជ្ញាធរស្រុកពញាឮផងដែរ។ ឯកឧត្ដម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ រដ្ឋបាលខេត្តកណ្ដាល បានសម្រេចជ្រើសរើសបេក្ខភាព ដែលមានពិន្ទុខ្ពស់ជាងគេចំនួន១០ មាន វិស័យសុខាភិបាល ចំនួន ៦ និងវិស័យអប់រំ ចំនួន ៤ ក្នុងនោះមាន មន្ទីរពេទ្យបង្អែកគ្រប់កម្រិត ២អង្គភាព វិទ្យាល័យ២អង្គភាព និងមត្តេយ្យសិក្សា២អង្គភាព ព្រមទាំងបានរៀបចំបញ្ជូន សំណើចូលរួមប្រកួតប្រជែង ទៅថ្នាក់ជាតិ។ សូមជម្រាបជូនថា ជាលទ្ធផល ខេត្តកណ្តាល បានជាប់ជាបេក្ខភាពជ័យលាភីបឋម ចំនួន៦អង្គភាព នៅគ្រប់កម្រិត រួមមាន មន្ទីរពេទ្យបង្អែកតេជោសែនកោះធំ (កម្រិតCPA3), មន្ទីរពេទ្យបង្អែកពញ្ញាឮ (កម្រិតCPA2), មន្ទីរពេទ្យបង្អែកអង្គស្នួល (កម្រិតCPA1), វិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើមឫស, សាលាមត្តេយ្យធនធាន ទួលត្នោត និងសាលាមត្តេយ្យធនធានក្រុងតាខ្មៅ។ ឯកឧត្ដម អភិបាលរងខេត្ត បានឱ្យដឹងថា៖ ការដាក់ចេញនូវការប្រលងប្រជែងវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលនេះឡើង មិនមែនគ្រាន់តែជាចលនាបំផុសឱ្យ មានការយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចតាមបណ្តាអង្គភាពផ្តល់សេវាគោលដៅ ដើម្បីទទួលបានជ័យលាភី និងរង្វាន់លើកទឹកចិត្តប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យការបម្រើសេវាផ្ទាល់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានបានកាន់តែល្អប្រសើរ នាំឱ្យមានការជឿទុកចិត្ត និងគាំទ្រកាន់តែខ្លាំងមកលើរាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងឱកាសនោះដែរ ឯកឧត្ដម បានស្នើដល់អាជ្ញាធរមូលដ្ឋាន មន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកពញាឮ ត្រូវសហការណ៍អោយបានល្អជាមួយគណៈកម្មការថ្នាក់ជាតិ និងត្រូវខិតខិតយកចិត្តទុកដាក់នូវការណែនាំរបស់គណៈកម្មការថ្នាក់ជាតិ ក្នុងការចុះមកពិនិត្យ វាយតម្លៃផ្ទាល់ ដល់អង្គភាពផងដែរ។

អត្ថបទទាក់ទង