ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល និងក្រុមការងារគណនេយ្យសង្គមនៃលេខាធិការដ្ឋាន គ.ជ.អ.ប ថ្នាក់ជាតិ បានដឹកនាំកិច្ចប្រជុំស្តីពី ការណែនាំលើការជំរុញ និងគាំទ្រការបញ្ចូលទិន្នន័យនានាទៅក្នុងប្រព័ន្ធ ត្រួតពិនិត្យ តាមដានការអនុវត្តសកម្មភាពការងារគណនេយ្យភាពសង្គមឱ្យស្រប ទៅតាមវដ្តនៃការអនុវត្តគណនេយ្យភាពសង្គម ដោយមានការអញ្ជើញចូលរួមពី បណ្ដា-មន្ទីរអង្គភាព ចំណុះសាលាខេត្ត និងអាជ្ញាធរក្រុង-ស្រុកពាក់ព័ន្ធផងដែរ។







