ខេត្តកណ្តាល៖ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ផ្លាសស្ទិកនៅប្រទេសកម្ពុជា របស់ក្រុមការងារខេត្តកណ្តាល TSU ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងមន្ត្រីជំនាញ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គ្រុយ ម៉ាឡែន បានជំរុញដល់អជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់លើកឡើងពីវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់ខ្លួន លើកឡើងពីបញ្ហាប្រឈម និងសំណូមពរនានា ជាពិសេសត្រូវតែប្រើប្រាស់ទាំងវិធានការរដ្ឋបាល វិធានការច្បាប់ឱ្យបានតឹងរឹង និងត្រូវផ្សព្វផ្សាយអប់រំបញ្ជ្រាបការយល់ដឹង អំពីការទុកដាក់សំរាម និងសំណល់រឹងឱ្យបានផុលផុស ដល់ស្រទាប់យុវជន កុមារ កម្មករ កម្មការនី និងប្រជាពលរដ្ឋ នៅតាមទីសាធារណ: ឱ្យពួកគាត់មានការយល់ដឹង និងភ្ញាក់រលឹក ចេះស្រឡាញ់បរិស្ថាន ភាពស្អាត និងបៃតង ងាកមកចូលរួមសហការជាមួយអជ្ញាធរ ក្នុងការរៀបចំទុកដាក់សំរាម និងសំណល់រឹងបានត្រឹមត្រូវ បញ្ឈប់ការបោះចោលសំរាមពាសវាលពាសកាលតាមសាធារណៈប្រភពទឹក និងតាមដងផ្លូវជាដើម។
![](https://www.kandal.gov.kh/wp-content/uploads/sites/29/2025/01/1-77-1024x683.jpg)
![](https://www.kandal.gov.kh/wp-content/uploads/sites/29/2025/01/2-42-1024x683.jpg)
![](https://www.kandal.gov.kh/wp-content/uploads/sites/29/2025/01/3-40-1024x683.jpg)
![](https://www.kandal.gov.kh/wp-content/uploads/sites/29/2025/01/4-42-1024x683.jpg)
![](https://www.kandal.gov.kh/wp-content/uploads/sites/29/2025/01/5-39-1024x683.jpg)
![](https://www.kandal.gov.kh/wp-content/uploads/sites/29/2025/01/6-40-1024x683.jpg)
![](https://www.kandal.gov.kh/wp-content/uploads/sites/29/2025/01/7-40-1024x683.jpg)
![](https://www.kandal.gov.kh/wp-content/uploads/sites/29/2025/01/8-39-1024x683.jpg)
![](https://www.kandal.gov.kh/wp-content/uploads/sites/29/2025/01/9-38-1024x683.jpg)
![](https://www.kandal.gov.kh/wp-content/uploads/sites/29/2025/01/10-32-1024x683.jpg)