នៅព្រឹកពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៩ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធក្រោមឱវាទ ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាពីភារកិច្ចត្រៀមរៀបចំព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាព "សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី-ព្រះករុណាព្រះមហាក្សត្រ សីហមុនី" ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងឯកឧត្ដម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ នៅអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងបរិវេណពុទ្ធិកសកលវិទ្យាល័យ ព្រះសុរាម្រឹត រាជធានីភ្នំពេញ និងមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។
សូមគោរពជម្រាបជូនផងដែរថានៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារប៉ុស្តិ៍សុខភាព នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។