ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល ទទួលថវិកាពីមន្ទីរអង្គភាពមួយចំនួនជុំវិញខេត្ត ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ"។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់ មន្ទីរទាំងអស់ ដែលបាននាំយកថវិកា ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។
ឯកឧត្តម បន្តថាថវិកា ដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ក៏ដូចជាទូទាំងប្រទេសកម្ពុជា ពិសេសក្រុងតាខ្មៅ ត្រូវបានរាជរដ្ឋាភិបាល សម្រេចជាតំបន់ដែលត្រូវបានបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះ និងបម្លាស់ទីពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។
មន្ទីរដែលនាំយកថវិការួមមាន៖១.មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល ថវិកាចំនួន ១៦លានរៀល និងថវិកាសមាសភាព ចំនួន ៤៧,៣៨៧,០០០រៀល។២.មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាល ថវិកាចំនួន ១៥០០$។៣.មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកណ្ដាល ថវិកាចំនួន ១៥០០$។
៤.មន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល ថវិកាចំនួន ៥៥០០$។៥.មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្ដាល ថវិកាចំនួន ៤លានរៀល។៦.មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល ថវិកាចំនួន ២លាន ៤សែនរៀល។៧.មន្ទីរកិច្ចការនារីខេត្តកណ្ដាល ថវិកាចំនួន ២លាន ៤សែនរៀល។៨.មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ថវិកាចំនួន ៣០០០$។៩.មន្ទីរសុខាភិបាលខេត្តកណ្ដាល ថវិកាចំនួន ៥០០០$។១០.រតនាគារខេត្តកណ្ដាល ថវិកាចំនួន ៦លានរៀល។១១.មន្ទីរព័ត៌មានខេត្តកណ្ដាល ថវិកាចំនួន ២លាន ៤សែនរៀល។