រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកណ្ដាល បានដឹកនាំប្រតិភូមន្ត្រីរាជការ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក

ខេត្តកណ្ដាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូខេត្ត រួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរជុំវិញខេត្ត អញ្ជើញមកចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារ និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេ ដែលបានទទួលមរណភាព កាលពីថ្ងៃទី០១ ខែមីថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរេាគាពាធ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ព្រមទាំងប្រតិភូខេត្តកណ្តាល បានអញ្ជើញដាក់កម្រងផ្កា អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក និងបានចូលរួមរំលែកទុក្ខយ៉ាងក្រោមក្រំ និងអាឡោះអាល័យជាមួយក្រុមគ្រួសារសព ចំពោះការទទួលមរណភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី។

ក្នុងពិធីនេះ ឯកឧត្តមទាំងពីរបានថ្លែងនូវការសោកស្តាយចំពោះ មរណភាពរបស់ឧត្តមទេសរដ្ឋមន្ត្រី ដែលជាការបាត់បង់នូវស្វាមី បិតា និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌ ដែលបានប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ស្ទើរពេញមួយជីវិត ដោយឥតនឿយហត់ ប្រកបដោយទឹកចិត្តស្វាមី ភក្តី ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ក្នុងការចូលរួមចំណែកយ៉ាងសកម្មបម្រើជាតិ មាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ស្ថិតក្នុងពិធីដ៏ក្រៀមក្រំនេះឯកឧត្តមអភិបាលខេត្ត ក៍បានអញ្ជើញសរសេរសារក្នុងសៀវភៅរំលែកមរណទុក្ខ ដោយ បានរៀបរាប់ពីការសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ។

សូមបញ្ជាក់ថា៖ ក្នុងឱកាសនោះដែរប្រតិភូខេត្តកណ្តាលក៏បាន ចូលបច្ច័យចំនួន ៤លានរៀលដល់គ្រួសារសពផងដែរ ហើយបច្ចុប្បន្ននេះ សពឯកឧត្តបាននឹងកំពុងតំកល់ធ្វើបុណ្យតាមទំនៀមទំលាប់ប្រពៃណីយ៍ព្រះពុទ្ធសាសនា នៅគេហដ្ឋានឯកឧត្តមផ្ទាល់ ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោករាជធានីភ្នំពេញ ៕

អត្ថបទទាក់ទង