រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរមុខងារសាធារណៈខេត្តកណ្ដាល

ខេត្តកណ្តាល៖ ប្រធានមន្ទីរមុខងារសាធារណៈខេត្តកណ្ដាល ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី ក្រោមអធិបតីភាពឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ប្រតិភូក្រសួងមុខងារសាធារណៈ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក ទាំង១១ កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពជុំវិញខេត្ត។

សូមបញ្ជាក់ថា៖ លោក លាង ច័ន្ទរង្សី ត្រូវបានតែងតាំង ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តកណ្ដាលថ្មី ជំនួសលោក ប៉ុល ថូ ដែលត្រូវចូលកាន់មុខតំណែងថ្មី ជាអនុប្រធាននាយកដ្ឋានត្រួតពិនិត្យ និងវាយតម្លៃ នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ។

អត្ថបទទាក់ទង