ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ប្រជាពលរដ្ឋ អ្នកធុរៈកិច្ច និងភ្ញៀវទេសរណ៍ ទាំងអស់កំពុងប្រើប្រាស់វេបផតថល នៃរដ្ឋបាលខេត្តកណ្តាល។
វេបផតថលនៃរដ្ឋបាលខេត្តកណ្តាល ជាច្រកអនឡាញផ្លូវការ ដែលផ្តល់នូវព័ត៌មាន និងមុខងារសំខាន់ៗ ជាអាទិ៍៖
១)- សេចក្តីជូនដំណឹង បទដ្ឋានគតិយុត្តិ កក្តានុពលវិនិយោគ និងសកម្មភាពអភិវឌ្ឍខេត្ត ព្រមទាំងព្រឹត្តការណ៍ផ្សេងៗ។
២)- មុខងារ “សេវាសាធារណៈ”
ផ្តល់នូវព័ត៌មាន នៃការផ្តល់សេវាសាធារណៈសម្រាប់ប្រជាពលរដ្ឋ (G4C) និងសម្រាប់ធុរៈកិច្ច (G2B) ដែលរាជរដ្ឋាភិបាល បាន ធ្វើ វិម្ឈការ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងកំពុងផ្តល់សេវាដោយ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ច្រកចេញចូលតែមួយក្រុង/ស្រុក រួមមាន ទិដ្ឋភាពទូទៅ សេចក្តីណែនាំ ដំណើរការនៃការផ្តល់សេវា តំម្លៃសេវា និងព័ត៌មានទំនាកទំនង នៃសេវានីមួយៗ ដោយ បានរៀបចំជាបណ្តុំតាមវិស័យនីមួយៗ។
៣)- គោលដៅទេសចរណ៍ ផ្តល់ជូនអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ នូវព័ត៌មានអំពី ទិដ្ឋភាពទូទៅ ទីតាំង គោលដៅទាក់ទាញទេសចរណ៍ តំលៃសំបុត្រទស្សនា ម៉ោងទស្សនា និងកម្រងរូបភាព នៃតំបន់ទាក់ទាញទេសចរណ៍នីមួយៗ ក្នុងខេត្តកណ្តាល។
៤)- មុខងារ “ផ្តល់មតិយោបល់” អនុញ្ញាតិឱ្យ ប្រជាពលរដ្ឋ អ្នកធុរៈកិច្ច ភ្ញៀវទេសចរណ៍ ឬសាធារណៈជនទូទៅ អាចទំនាក់ទំនង រាយការណ៍ ផ្តល់មតិយោបល់ ឬកង្វល់របស់ខ្លួន ដោយផ្ទាល់ជូន រដ្ឋបាលខេត្តកណ្តាល ពីគ្រប់ទីកន្លែង គ្រប់ពេលវេលា មានលក្ខណៈងាយស្រួល និងឆាប់រហ័ស។
ខ្ញុំសង្ឃឹមថា វេបផតថលនៃរដ្ឋបាលខេត្តកណ្តាល ជាឧបករណ៍ដ៏មានប្រសិទ្ធភាពដើម្បី ១). ភ្ជាប់ទំនាក់ទំនងរវាង ប្រជាពលរដ្ឋ និងរដ្ឋបាលខេត្តកណ្តាល កាន់តែជិតស្និត ២). ពង្រឹងសិទ្ធិនៃការទទួលបានព័ត៌មាន និងផ្តល់ព័ត៌មានប្រកបដោយគុណភាពអំពីនិតិវិធីនៃការផ្តល់សេវាសាធារណៈទាំងថ្នាក់ខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ និង៣). ជាកន្លែងផ្តល់នូវព័ត៌មាន សេចក្តីជូនដំណឹងផ្លូវការរបស់រដ្ឋបាលខេត្ត។
សូមអរគុណ!