រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល ទទួលអំណោយពីសប្បុរសជន សម្រាប់ជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល នឹងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាលបានទទួលអំណោយពីលោក កុក លីយស និង លោកស្រី ជី សៀកហ៊ុន ម្ចាស់អាជីវកម្មចុងភៅ កុក លីយស ព្រមទាំងក្រុមគ្រួសារ ដែលបានចូលរួមឧត្ថម្ភអង្ករ ១០០បាវ ក្នុងមួយបាវស្មើនឹង ២០ គីឡូក្រាម ទឹកបរិសុទ្ធ ៥៤កេស មី៥៤កេស ត្រីខកំប៉ុង ៣០យួរ ទឹកត្រី ៣៤យួរ ទឹកស៊ីអ៊ីវ ៣៤យួរ អំបិល ១០០គីឡូក្រាម ស្កសរ ១០០ គីឡូក្រាម និងថវិការ ២លានរៀល ដែលបានជូនដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីប្រើប្រាស់ក្នុងការងារ គ្រប់គ្រង បង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ឯកឧត្តមបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លា ពោរពេញដោយក្តីសប្បុរសរបស់ លោក និងលោកស្រី ព្រមទាំងគ្រួសារ គឺជាកាយវិការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ក្នុងការជួយគ្នា ក្នុងគ្រាលំបាក និងត្រូវបានចងចាំទុកដោយរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាលជារៀងរហូត។

រដ្ឋបាលខេត្តកណ្តាល នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះប្រកបដោយតម្លាភាពក្នុងការបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ជនរងគ្រោះដោយជំងឺកូវីដ-១៩។

អត្ថបទទាក់ទង