រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្ត អនុញ្ញាតឲ្យក្រុមហ៊ុន Metfone សាខាខេត្តកណ្ដាលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអនុញ្ញាតឲ្យលោក Thang Gnuyen ប្រធានសាខាក្រុមហ៊ុន Metfone ប្រចាំខេត្តកណ្តាល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។

ក្នុងជំនួបពិភាក្សាការងារនេះ ក្រុមហ៊ុន Metfone ប្រចាំខេត្តកណ្តាលបានជួយសំរួលលេខទូរសព្ទ័ចំនួន ២៤ខ្សែ ដល់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង-ស្រុកទាំង១១ ដែលលេខពិសេសនេះ គឺអាចប្រើប្រាស់បានដោយមិនគិតថ្លៃសេវាទាំងការហៅចេញ ហៅចូលក្នុងប្រពន្ធ័ និងសេវាអុិនធើណែតសំដៅជួយសម្រួលដល់ការងារទំនាក់ទំនងគ្នាលើកិច្ចការរដ្ឋបាលនានាប្រកបដោយភាពងាយស្រួល។

អត្ថបទទាក់ទង