រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្ត​កណ្តាល បើក​កិច្ចប្រជុំ​ពិភាក្សា កំណត់​និយមន័យ នៃនិមិត្តសញ្ញា​ឃុំ សង្កាត់ ស្រុក ក្រុង​ ក្នុងខេត្តកណ្តាល

ខេត្តកណ្តាល៖ ​ឯកឧត្តម គីម រិទ្ធី អភិបាល​រង​ខេត្ត​កណ្តាល បាន​ដឹកនាំ​កិច្ចប្រជុំ កែសម្រួល​និយមន័យ នៃនិមិត្តសញ្ញា និងរបស់​រដ្ឋបាល ឃុំ សង្កាត់ ស្រុក ក្រុង នៃ​ខេត្ត​កណ្តាល ដោយមាន​ការចូលរួម​ពី​ លោក លោកស្រី អភិបាលរងស្រុក នាយករដ្ឋបាលស្រុក និង​មន្ទីរជំនាញ​ពាក់ព័ន្ធ នៅសាលាខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត​បានមានប្រសាសន៍ថា នេះ​ជាការ​ប្រជុំពិភាក្សា​លើការកែសម្រួល​និយមន័យនៃនិមិត្តសញ្ញា​សម្រាប់ក្រុង ស្រុកនីមួយៗ ដើម្បី​កំណត់​និយមន័យនៃនិមិត្តសញ្ញា​សម្រាប់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ក្នុង​ខេត្ត​កណ្តាល ដើម្បី​ដាក់ជូន​ឯកឧត្តម​អភិបាលខេត្ត​​សម្រេច មុននឹង​ផ្ញើ​ទៅ​ក្រសួងមហាផ្ទៃ ។

ឯកឧត្តមអភិបាលរង​ខេត្តបានណែនាំ​ដល់​ក្រុង ស្រុក ត្រូវ ផ្តោត​សំខាន់​លើ​និយមន័យនៃនិមិត្តសញ្ញា​​តំណាងឱ្យ​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់​របស់ខ្លួន ដោយ​ជ្រើស​រើសយក​សក្តានុពល ឬ​ប្រវត្តិ​ទាក់ទង​ទៅនឹង​ឃុំ សង្កាត់ ស្រុក ក្រុង របស់ខ្លួន ។

​ឯកឧត្តម បាន​បន្តថា ការបង្ហាញ​ពី​និយមន័យនៃនិមិត្តសញ្ញា​​នាពេលនេះ​នូវមាន​ចំណុច​ខ្វះខាត​មួយចំនួន​ត្រូវ​ចូលរួម​ធ្វើការ​កែលម្អ ដូច្នេះ​ក្រុង ស្រុក​នីមួយៗ ត្រូវ​ឈ្វេងយល់​អំពី​សក្តានុពល សមិទ្ធផល​ដែល​កំពុង​កើតមានឡើង​នៅក្នុង​មូលដ្ឋាន ឬ​ប្រវត្តិ​ទាក់ទង​ក្នុង​មូលដ្ឋាន​របស់ខ្លួន ទើប​យើង​កំណត់​យក​និមិត្តសញ្ញា​សម្រាប់​សម្គាល់​ឃុំ សង្កាត់ ក្រុង ស្រុក របស់ខ្លួន ឱ្យ​សមស្រប និង​ឈាន​យក​និយមន័យនៃនិមិត្តសញ្ញា​​របស់​ឃុំ សង្កាត់ ស្រុក ក្រុង​ដើម្បី​ប្រើប្រាស់​ជា​ផ្លូវការ​នៅពេល​ខាងមុខ ៕ #គីម រិទ្ធី #kimrithy

អត្ថបទទាក់ទង