រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សាលារៀនចំននួន ១៤០ សាលា រួមមានអនុវិទ្យាល័យ និងវិទ្យាល័យ នៅទូទាំងខេត្តកណ្ដាល ត្រូវបានបើកអោយដំណើរការបង្រៀន និងរៀនឡើងវិញ

ខេត្តកណ្ដាល៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងបើកសាលាបង្រៀនឡើងវិញនៅទូទាំងខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្ត បានពិនិត្យ វាយតម្លៃ និងបានសម្រេច អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ ជំហាន១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់កម្រិតអនុវិទ្យាល័យ វិទ្យាល័យ ចាប់ពីថ្នាក់ទី០៩ ថ្នាក់ទី១០ ថ្នាក់ទី១១ និងថ្នាក់ទី១២ ដែលបានត្រៀម លក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និង កីឡា ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។

ឯកឧត្ដមអភិបាលខេត្ត បន្តថា ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នាពេលនេះ រដ្ឋបាលខេត្ត បានពិនិត្យលើលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និង កីឡា មានសាលារៀនចំនួន ១៤០សាលា ក្នុងនោះអនុវិទ្យាល័យចំនួន ១០១សាលា និងវិទ្យាល័យចំនួន ៣៩សាលា។

ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សាសាធារណៈ ត្រូវពង្រឹងយន្តការ លើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក្នុងការចូលរួមចំណែកកាត់បន្ថយ ហានិភ័យ ការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូរីដ-១៩ ត្រូវមានគម្លាតសុវត្ថិភាពនៅគ្រប់ទីតាំងសាលារៀន រួមទាំងទីតាំងតុ កៅអី ក្នុងបន្ទប់រៀន យ៉ាងតិច ១ម៉ែត្រកន្លះពីគ្នា។ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល គោល ការណ៍ប្រតិបត្តស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺអនុវត្តវិធាន “៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានអោយដឹងថា សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ពីថ្នាក់ទី៩, ថ្នាក់ទី១០, ថ្នាក់ទី១១, និងថ្នាក់ទី១២ ដែលបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាម គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយបែងចែកជាបណ្តុះ (១ថ្នាក់ ១៥នាក់) ក្នុងនោះ -ថ្នាក់ទី៩ មានសិស្សសរុប១២៧៩៨នាក់ - ថ្នាក់ទី១០ មានសិស្សសរុប ១០ ៣៩៩នាក់ -ថ្នាក់ទី១១ មានសិស្សសរុប ៨ ៦៩៧នាក់ -ថ្នាក់ទី១២ មានសិស្សសរុបថ ១០០នាក់ សរុបរួមសិស្សទូទាំងខេត្ត មាន ៣៩ ៩៩៤នាក់។

អត្ថបទទាក់ទង