ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ កែសម្រួលនិយមន័យ នៃនិមិត្តសញ្ញារដ្ឋបាលស្រុកកៀនស្វាយ នៃខេត្តកណ្តាល ដោយមានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត អជ្ជាធរស្រុក នាយករដ្ឋបាលស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ផងដែរ ។
ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តបានមានប្រសាសន៍ថា ការប្រជុំពិភាក្សាលើការកែសម្រួលនិយមន័យនៃនិមិត្តសញ្ញាសម្រាប់រដ្ឋបាលស្រុកកៀនស្វាយ ដើម្បីកំណត់យករូបនិមិត្តសញ្ញារបស់រដ្ឋបាលស្រុកកៀនស្វាយ ក្នុងខេត្តកណ្តាល ដើម្បីដាក់ជូនឯកឧត្តមអភិបាល ខេត្តសម្រេច មុននឹងផ្ញើទៅក្រសួងមហាផ្ទៃ ។
ឯកឧត្ដមអភិបាលរងខេត្ត បានបន្តថា រូបនិមិត្តសញ្ញារដ្ឋបាលស្រុកកៀនស្វាយ ត្រូវបានរចនាមានរាងមូល ផ្ទៃពណ៌ស ដែលស្នូលកណ្ដាលមានរូបសំណាក់លោកតាព្រហ្មឈរប្រកបដោយភាពអង់អាច ក្លាហាន ដៃខាងស្ដាំកាន់ដំបងឈើខ្មៅ ឈរលើជើងទម្រមាន ១ថ្នាក់ តម្កល់លើផ្ទៃពណ៌បៃតង នៅផ្នែកខាងក្រោយចំកណ្ដាលមានផ្លូវក្រោលកៅស៊ូ វាលស្រែក្រឡាចត្រង្គនៅអមសងខាង ផ្នែកខាងឆ្វេងមានរូបកំពង់ផែ និងផ្នែកខាងស្ដាំមានរូបកប៉ាល់ដឹកទំនិញ លើដងទន្លេ ។ #Kimrithy #គីម រិទ្ធី
2572572 Comments22 SharesLikeCommentShare