រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានចូលរួមប្រជុំពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងធ្វើឲ្យ ប្រសើរឡើងបណ្តាញផ្លូវថ្នល់ជំហានទី២ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងភូមិសាស្ត្រខេត្តកណ្តាល តាមប្រព័ន្ធ Online Zoom

ខេត្តកណ្តាល៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ព្រមទាំងមន្ត្រីពាក់ព័ន្ធ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានចូលរួមប្រជុំពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងធ្វើឲ្យ ប្រសើរឡើងបណ្តាញផ្លូវថ្នល់ជំហានទី២ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងភូមិសាស្ត្រខេត្តកណ្តាល តាមប្រព័ន្ធ Online Zoom ក្រោមអធិបតីភាព ឯកឧត្តម ញាណ ឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការអង្គរ ក្រសួងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍

ឯកឧត្តម ញាណ ឡេង បានបញ្ជាក់ថា ដើម្បីធ្វើឲ្យការងារនេះប្រព្រឹត្តិទៅបានដោយរលូន គណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ និងអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងស្រុក ដែល មានការពាក់ព័ន្ធ ត្រូវពន្យល់ផ្សព្វផ្សាយព័ត៌មានមូលដ្ឋានអំពីគម្រោង គំនូសប្លង់បច្ចេកទេសគម្រោង គោលនយោបាយដោះស្រាយផលប៉ះពាល់ គោលការណ៍ និងនីតិវិធីនៃការអនុវត្តការងារដោះស្រាយផលប៉ះពាល់នានា ជូនប្រជាពលរដ្ឋឲ្យបានមុនដំណើរការវាស់វែងលម្អិតចាប់ផ្តើម។

ឯកឧត្តមក៏បាន ស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងមន្ទីរពាក់ព័ន្ធត្រូវចូលរួមសហការជាមួយនឹងក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ ត្រូវចុះទៅដល់ទីកន្លែងសម្រាប់ធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ជាពិសេសត្រូវពិនិត្យ និងដោះស្រាយបណ្ដឹងតវ៉ាជូនប្រជាពលរដ្ឋ ដែលបានប្តឹងតវ៉ាពាក់ព័ន្ធនឹងគម្រោងធ្វើឲ្យល្អ ប្រសើរនូវបណ្តាញផ្លូវថ្នល់ជំហានទី២នេះឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពផងដែរ។

អត្ថបទទាក់ទង