រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុក និងនាយករដ្ឋបាល ស្រុកល្វាឯម ខេត្តកណ្តាល

ខេត្តកណ្តាល ៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រកាស់ ការតែងតាំងចូលកាន់មុខតំណែង អភិបាលរងស្រុក និងនាយករដ្ឋបាលស្រុកល្វាឯម ខេត្តកណ្តាល ស្រុកល្វាឯម ខេត្តកណ្តាល នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះនៅសាលាស្រុកល្វាឯម ។

ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានថ្លែងនូវការកោតសរសើរ ចំពោះគុណបំណាច់ស្នាដៃ ដែលអាជ្ញាធរស្រុកល្វាឯម គ្រប់លំដាប់ថ្នាក់ បានចូលរួមចំណែក ក្នុងការដឹកនាំ គ្រប់គ្រងអភិវឌ្ឍន៍ ធ្វើឲ្យរដ្ឋបាលស្រុកល្វាឯម ទាំងមូលសម្រេចបានសមិទ្ធផលជា ផ្លែផ្កា ជាបន្តបន្ទាប់កន្លងមកនេះ។

ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមក ទើបរដ្ឋបាលខេត្ត បានលើកសំណើទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំប្រគល់ភារកិច្ចជូនលោក ញ៉ឹក សាត ពីឋានន្តរស័ក្តិក្រមការដើមខ្សែរ ថ្នាក់លេខ០១ មកជាឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ០៦ ជាអភិបាលរងស្រុកល្វាឯម និងស្នើតែងតាំងលោក ចាន់ គឿយ ឋានន្តរស័ក្តិឧត្ដមមន្ត្រី ថ្នាក់លេខ៦ ឲ្យចូលកាន់តំណែងជា នាយករដ្ឋបាលសាលាស្រុកល្វាឯម តាមរយៈប្រកាសលេខ ២៣៣៥ ប្រ.ក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃចំពោះអភិបាលរងស្រុក និងលោកនាយករដ្ឋបាលសាលាស្រុក ដែលទើបទទួលបានការតែងតាំងថ្មី ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានផ្តាំផ្ញើរ ដល់ អភិបាលរងស្រុក និងនាយករដ្ឋបាលស្រុក ដែលទើបតែងតាំងថ្មី ត្រូវសហការព្រមទាំងធ្វើជាសេនាធិការដ៏ល្អដល់លោកអភិបាលស្រុក ខិតខំបំពេញតួនាទី និងភារកិច្ចខ្លួនឲ្យបានល្អ ដើម្បីរួមចំណែកជាមួយ រដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់បន្ថែមទៀត ។

ឯកឧត្តមអភិបាលរងខេត្ត បានក្រើនរំលឹកដល់ អភិបាលស្រុក ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលស្រុកល្វាឯមទាំងមូល ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងប្រយុទ្ធទប់ស្កាត់ឲ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ ពិសេសប្រភេទ Ddta ថ្មី ដោយដាក់ចេញវិធានការឆ្លើយតបជាបន្ទាន់ក្នុងការកំណត់មុខសញ្ញ និងការស្វែងរកអត្តសញ្ញាណអ្នកពាក់ព័ន្ធ ព្រមទាំងការពិនិត្យព្យាបាល ដោយក្នុងនោះត្រូវពិនិត្យវាយ តម្លៃលើលក្ខខណ្ឌឱ្យបានច្បាស់លាស់តាមនីតិវិធីស្តង់ដារ ។ ចំពោះការកំណត់ឱ្យអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលអាចដាក់ព្យាបាលតាមផ្ទះ និងបន្តការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឱ្យបន្តចូល រួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និង ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ការពារ COVID-19 គឺ៖ ៣ការពារ និង ៣កុំ ដែលជាយ័ន្តដ៏ស័ក្ដិសិទ្ធ និងបន្តយកចិត្តទុដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាល និង នៅផ្ទះ ។

អត្ថបទទាក់ទង