លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខពលករដែលចំណាកស្រុកមកពីក្រៅប្រទេសនៅស្រុកចំនួន០២ គឺស្រុកមុខកំពូល និងស្រុកពញាឮ ខេត្តកណ្តាល ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានផ្តាំផ្ញើរដល់អ្នកចូលរួមទាំងអស់ ជាពិសេសបងប្អូនពលករចំណាកស្រុក ត្រូវចូលរួមអនុវត្តវិធានការពារជំងឺកូវិដ១៩ ៣កុំ ៣ការពារ, និងផ្សព្វផ្សាយពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងខុសច្បាប់ លោកជំទាវបានលើកទឹកចិត្តពួកគាត់ឲ្យស្វែងរកការងារធ្វើនៅក្នុងស្រុក និងជម្រុញឲ្យពួកគាត់ទៅពិនិត្យឈ្មោះបោះឆ្នោត ប្រសិនបើមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតដេីម្បីបំពេញកាតព្វកិច្ចជាព្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។ បងប្អូនពលករក៏បានថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំខេត្ត ដែលបានយកចិត្តទុកដាក់ ផ្តល់នៅកន្លែងស្នាក់នៅ និងអាហារហូបចុកគ្រប់គ្រាន់ ដល់ពួកគាត់ដែលជាពលករ ក្នុងកំឡុងពេលចត្តាឡីស័ករយះពេល១៤ថ្ងៃ ។