ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយ ឯកឧត្តម ប៉ែន បុរាណ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម យិត ប៊ុណ្ណា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដម ឈាង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភាកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្រ្តីរាជការរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរដ្ឋបាលស្រុកកោះធំ ប្រជាពលរដ្ឋពុទ្ធបរិស័ទ ជិតឆ្ងាយ នាំយកបច្ច័យ ត្រៃចីវ សាដក់ និងទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តព្រែកស្បូវ នៅភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ក្នុងឱកាសបុណ្យកឋិនទានសាមគ្គី៕