រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល គាំទ្ររាល់គម្រោងអភិវឌ្ឍន៍ដើម្បីបម្រើប្រយោជន៍សាធារណៈ

ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម និងអ្នកពាក់ព័ន្ធ ត្រូវសហការគាំទ្ររាល់គម្រោងទាំងឡាយណា ដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ឬប្រយោជន៍សាធារណៈ ជាពិសេសគម្រោងការសាងសង់ផ្លូវថ្នល់ជាដើម។ នេះជាការលើកឡើងរបស់ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សាលើគម្រោងសាងសង់ផ្លូវ ស្របតាមបណ្ដោយ ផ្លូវសាលាឃុំស្វាយជ្រុំ ប្រវែង១,៦គីឡូម៉ែត្រ ទទឹង៩ម៉ែត្រ ផ្លូវចាក់បេតុង និងផ្លូវប្រវែង៤០០ម៉ែត្រក្រាលកៅស៊ូDBST ដែលជាការសាងសង់របស់បុរីទួលសង្កែរ អរិយក្សត្រ ស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ឯកឧត្តមអភិបាលរងខេត្ត បានលើកឡើងថា រាល់ការអភិវឌ្ឍតែងតែមាន ផលប៉ះពាល់ បើមិនប៉ះពាល់ដល់ផ្នែករដ្ឋ គឺប៉ះពាល់ផ្នែកឯកជន ឬប្រជាពលរដ្ឋជាមិនខាន យ៉ាងណាមិញ ការអភិវឌ្ឍសាងសង់ផ្លូវសាធារណៈ គឺទាមទារឱ្យមានការសហការគ្នាគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ឯកឧត្តមក៏បានស្នើដល់សប្បុរសជន ម្ចាស់ជំនួយ ត្រូវសហការជាមួយ មន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធឱ្យបានល្អ ពិសេសត្រូវមានការប្រកាសផ្សព្វផ្សាយជូនដំណឹង ដល់ប្រជាពលរដ្ឋ និងមជ្ឈដ្ឋាននានាឱ្យ បានដឹង ដើម្បីចៀសវាងបាតុភាពអវិជ្ជមានណាមួយកើតឡើងនៅពេលក្រោយ។

អត្ថបទទាក់ទង