រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោក អៀច សុវណ្ណវាសនា នាយករងរដ្ឋបាល សាលាខេត្តកណ្ដាល បានដឹកនាំសិក្ខាកាមចំនួន ៤២នាក់ ស្រី ២១នាក់ ដែលជាមន្ត្រីក្របខ័ណ្ឌលេខាធិការរដ្ឋបាលដែលប្រឡងជាប់ឆ្នាំ២០១៩ និងកម្មសិក្សាការីស្ម័គ្រចិត្ត នៃរដ្ឋបាលខេត្តកណ្ដាល

កណ្ដាល ៖ លោក អៀច សុវណ្ណវាសនា នាយករងរដ្ឋបាល សាលាខេត្តកណ្ដាល បានដឹកនាំសិក្ខាកាមចំនួន ៤២នាក់ ស្រី ២១នាក់ ដែលជាមន្ត្រីក្របខ័ណ្ឌលេខាធិការរដ្ឋបាលដែលប្រឡងជាប់ឆ្នាំ២០១៩ និងកម្មសិក្សាការីស្ម័គ្រចិត្ត នៃរដ្ឋបាលខេត្តកណ្ដាល បំពេញទស្សនកិច្ចសិក្សានៅខេត្តព្រះសីហនុ រយះពេល ០២ថ្ងៃ (ថ្ងៃទី១៦ ~ ១៧ ខែវិច្ចិកា ឆ្នាំ២០២១) ដើម្បីចុះសិក្សាស្វែងយល់អំពីការគ្រប់គ្រងនិងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ។ក្នុងពេលទស្សនកិច្ច ឯកឧត្តម គួច ចំរើន អភិបាលនៃគណះអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតអោយសិក្ខាកាមចូលជួបសម្តែងការគួរសមនៅសាលាខេត្តព្រះសីហនុ។ ថ្លែងក្នុងជំនួបការគួរសម លោក អៀច សុវណ្ណវាសនា នាយករងរដ្ឋបាល សាលាខេត្តកណ្ដាល បានពាំនាំការសាកសួរសុខទុក្ខ ថ្លែងអំណរគុណ និងបង្ហាញអំពីគោលបំណងនៃទស្សនកិច្ចសិក្សា។ លោកបានញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចសិក្សានេះកើតមានឡើងក្រោមការផ្តួចផ្តើម និងគាំទ្រឧបត្ថម្ភដោយឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដើម្បីលើកទឹកចិត្តដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាល "រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ" ។ ម៉្យាងទៀតផ្តល់ឱកាសដល់សិក្ខាកាមសិក្សាស្វែងយល់ពង្រីកចំណេះដឹង និងដកពិសោធន៍ខេត្តដែលមានសក្តានុពល និងការអភិវឌ្ឍ។ឯកឧត្តម គួច ចំរើន បានផ្តាំផ្ញើក្តីនឹករលឹកដល់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បន្ទាប់មកឯកឧត្តមបានចែករំលែកចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងការគ្រប់គ្រង និងការអភិវឌ្ឍក្នុងខេត្ត ដូចជា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការរៀបចំបរិស្ថាន-អនាម័យ ការរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ ការផ្គត់ផ្គងអគ្គិសនី និងការងារសំខាន់ៗដទៃទៀត ព្រមទាំងខិតខំបន្តទៀតជាមួយគណៈកម្មាធិការថ្នាក់ជាតិ ដើម្បីរៀបចំឆ្នេរសមុទ្រស្អាត កំពង់ផែទឹកជ្រៅ ព្រលានយន្តហោះដែលមានផ្លូវរត់វែងជាងគេ ផ្លូវល្បឿនលឿនពីភ្នំពេញ សំដៅប្រែក្លាយខេត្តព្រះសីហនុជា "តំបន់សេដ្ឋកិច្ចពិសេសពហុបំណង" និង "តារារះនៅទិសនិរតី" ស្របតាមគោលការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានឧបត្ថម្ភថវិកាមួយចំនួនដល់សិក្ខាកាម។

អត្ថបទទាក់ទង