ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការប្រឡងក្របខ័ណ្ឌមន្រី្តរាជការស៊ីវិលរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយការិយាល័យ និងមន្ទីរពាក់ព័ន្ធ ។ ឯកឧត្ដមអភិបាលរងខេត្ត បានបន្តថា រដ្ឋបាលខេត្តកណ្ដាល បានទទួលបេក្ខជនដាក់ពាក្យសរុបចំនួន ១៧៧ នាក់ ក្នុងនោះ ក្របខ័ណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ ចំនួន ៥៣នាក់ បែងចែកជា ៤បន្ទប់ ក្របខ័ណ្ឌមន្រ្តីក្រមការ ចំនួន ៤៩នាក់ បែងចែកជា ៤បន្ទប់ ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ចំនួន ៧៥នាក់ បែងចែកជា ៥បន្ទប់ ។ ពាក់ព័ន្ធនឹងការងារនេះ រដ្ឋបាលខេត្តបានធើ្វលិខិតទៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ដើម្បីស្នើសុំបន្ទប់ប្រឡង នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ចំនួន ១៤បន្ទប់ ក្នុងនោះបន្ទប់ប្រឡងចំនួន ១៣បន្ទប់ និងបន្ទប់សម្រាប់ មេប្រយោគមណ្ឌលចំនួន ១បន្ទប់ ។ សូមបញ្ជាក់ថា កាលបរិច្ឆេទប្រឡងក្រមខ័ណ្ឌមន្រ្តីរាជការស៊ីវិលរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តកណ្ដាល គឺនៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ។