រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល គាំទ្រគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល

(ខេត្តកណ្តាល)៖ ដើម្បីជំរុញលើការងារបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈឱ្យបានគ្រប់គ្រាន់លេីផ្លូវនានាក្នុងភូមិសាស្ត្រខេត្តកណ្តាល ឯកឧត្តម គីម រឹទ្ធី អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបង្ហាញការគាំទ្រពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ នៅក្នុងខេត្តកណ្តាល។ ក្នុងការជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន ជប៉ុន មីនេបៀដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃប្រភេទ LED ព្រមទាំងធ្វើបទបង្ហាញពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ ។ ក្នុងឱកាសនោះ តំណាងក្រុមហ៊ុន បានសម្ដែងនូវការអរគុណចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម ព្រមទាំងបានជម្រាបជូនពីអំពីគម្រោងដែលក្រុមហ៊ុនបានសិក្សាពីទីតាំងភូមិសាស្រ្តដែលរដ្ឋបាលខេត្តបានចង្អុលបង្ហាញក្នុងការបំពាក់ភ្លឺក្នុង ដែលគ្រោងនឹងធ្វើការវិនិយោគលើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវ៉ៃនៅលើទឹកដី ខេត្តកណ្តាលយេីងនេះ។ ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងនូវការអរគុណចំពោះតំណាងក្រុមហ៊ុន ជប៉ុនមីនេបៀ ដែលមានបំណងធ្វើការវិនិយោគភ្លើងបំភ្លឺផ្លូវសាធារណៈនៅពេលនេះ រដ្ឋបាលខេត្តសង្ឃឹមថា ក្រុមហ៊ុននឹងបន្ធូបន្ថយនូវតម្លៃសមស្របទៅនឹងបរិបទនាពេលបច្ចុប្បន្ន នៅកម្ពុជា ក៏ដូចជាអ្វីដែលដែលបានពិនិត្យ និងពិភាក្សាគ្នាពីមុន និងពេលនេះដេីម្បីរដ្ឋបាលខេត្តរកកញ្ចប់ថវិកា សម្រេចលេីគម្រោងមួយនេះ ដេីម្បីដាក់ឱ្យដំណេីរការ។ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តកណ្តាល សូមគាំទ្រនឹងសហការផ្តល់ឱកាសឱ្យក្រុមហ៊ុនវិនិយោគលើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសារធារណៈនៅក្នុងខេត្តកណ្តាល ដែលនឹងរៀបចំឡេីងនាពេលខាងមុខ ក្រោយពិនិត្សសិក្សា និងឯកភាពគ្នាលេីគម្រោងមួយនេះរួចរាល់។

អត្ថបទទាក់ទង