ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីស្តីការគណ:រដ្ឋមន្រ្តី ក្រោមអធិបតីភាពឯកឧត្តម នាយកឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ក្នុងកិច្ចប្រជុំនេះដែរ ក៏បានការចូលរួមពីឯកឧត្តម លោកជំទាវ នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ លោក លោកស្រី ជារដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អភិបាលខេត្ត អគ្គលេខាធិការរង អគ្គស្នងការរងនគរបាលជាតិ បញ្ជាការរងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស អភិបាលរងខេត្ត ប្រធាននាយកដ្ឋាន មកពីក្រសួងសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ។ គោលបំណងនៃកិច្ចប្រជុំ គឺដេីម្បីត្រួតពិនិត្យ និងពិភាក្សាលេីការងារត្រួតពិនិត្យគ្រឿងញៀនរយ:ពេល ០៩ខែ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណ:កម្មការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លេីកទី៦។