រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម​ គង់​ សោភ័ណ្ឌ​ អភិបាល​ នៃគណៈអភិបាលខេត្តកណ្តាល​ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធីបិទកីឡាមហាជនជ្រេីសរេីសជេីងឯកថ្នាក់ខេត្តប្រចាំ ឆ្នាំ២០២១​ នៅកីឡដ្ឋាន​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល

ខេត្តកណ្តាល៖រសៀលថ្ងៃសុក្រ​ ទី១០​ ខែធ្នូ​ ឆ្នាំ២០២១ ឯកឧត្តម​ គង់​ សោភ័ណ្ឌ​ អភិបាល​ នៃគណៈអភិបាលខេត្តកណ្តាល​ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធីបិទកីឡាមហាជនជ្រេីសរេីសជេីងឯកថ្នាក់ខេត្តប្រចាំ ឆ្នាំ២០២១​ នៅកីឡដ្ឋាន​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​។ ពិធីនេះ​ ក៏បានការអញ្ជេីញចូលរួមពីឯកឧត្តម​ លោកជំទាវ​ អភិបាលរងខេត្ត​ កងកម្លាំងទាំងបី​ មន្ទីរអង្គភាពជុំវិញខេត្ត​ លោកគ្រូ អ្នកគ្រូ គណៈកម្មការកីឡា ក្មួយៗកីឡាករ​ កីឡាការិនី​ និងបងប្អូនប្រជាពលរដ្ឋ។

នៅក្នុងឱកាសដ៏សប្បាយរីករាយនេះ​ ឯកឧត្តម​ អភិបាលខេត្ត​ បានថ្លែងអំណរគុណសន្តិភាព​ ការអភិវឌ្ឍន៍​ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់​ និងឈ្លាសវៃ​ របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ ដែលនាំប្រទេសកម្ពុជារីកចម្រេីនលេីគ្រប់វិស័យ​ ពិសេសវិស័យកីឡា​ ដោយបានបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសក្តានុពល​ និងហេដ្ឋា​រចនាសម្ព័ន្ធជាច្រេីនបម្រេីដល់វិស័យកីឡា។

ឯកឧត្តម​ អភិបាលខេត្ត​ បានថ្លែងបន្ថែមថា​ ការប្រកួតកីឡាមហាជនឆ្នាំ២០២១​ ប្រព្រឹត្តិទៅដោយរលូន​ និងឈានដល់ការបិទបញ្ចប់ដោយសប្បាយរីករាយនាថ្ងៃនេះ​ គឺអាស្រ័យដោយភាពជោគជ័យនៃនយោបាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី​ នៅក្នុងនោះ​ខេត្តកណ្តាល​ បានចាក់វ៉ាក់សាំងកូវីដ-១៩​ ជូនប្រជាពលរដ្ឋ​ និងកុមារអាយុចាប់ពី៥ឆ្នាំឡេីង​ លេីសផែនការ។ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ​ ឯកឧត្តមអភិបាលខេត្ត​ បានអំពាវនាវដល់អ្នកចូលរួមទាំងអស់​ បន្តយកចិត្តទុកដាក់អនុវត្តវិធានសុខាភិបាល​ ពិសេសយ័ន្តដ៏សក្តិសិទ្ធរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី​ គឺ​វិធាន​ "៣ការពារ​ ៣កុំ​ "​។

អត្ថបទទាក់ទង