រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកា ពិគ្រោះយោបល់កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្ត (២០២២-២០២៤)

នៅឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ខេត្តកណ្ដាលមានលទ្ធភាពសម្រាប់អនុវត្តចំនួន១៥៣ដែលមានចំនួនទឹកប្រាក់ ១៤០.៧២៨លានរៀល។តួលេខនេះត្រូវបាន ឯកឧត្ដម នុត ពុធតារា អភិបាលរងខេត្តកណ្ដាល បានលើកឡើងក្នុង វេទិការពិគ្រោះយោបល់កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ(២០២២ - ២០២៤) នៅសាលាខេត្តកណ្ដាល នៅរព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១ ។ ឯកឧត្តមបានបន្តទៀតថាដូច្នេះសូមឱ្យអស់លោកលោកស្រី តំណាងអង្គការសង្គមស៊ីវិល សប្បុរសជន និងមន្ទីរអង្គភាពនានាបន្តគៀគរថវិកាពីប្រភពនានាជួយគាំទ្រគម្រោងនានារបស់រដ្ឋបាលខេត្ត ក្រុងស្រុកនិងឃុំសង្កាត់ដែលបានស្នើឡើងក្នុងគោលដៅអភិវឌ្ឍន៍ឲ្យកាន់តែមានប្រសិទ្ឋភាពរីកចម្រើនមួយកម្រិតទៀត។គ្រប់មន្ទីរអង្គភាពនានាជុំវិញខេត្តត្រូវមើលរាល់គម្រោងវិនិយោគដែលក្រុង ស្រុក និងឃុំសង្កាត់ស្នើឡើងសុំការជួយគាំទ្រពាក់ព័ន្ធ និងវិស័យរបស់ខ្លួន ត្រូវខិតខំឆ្លើយតបឲ្យអស់ពីលទ្ធភាពតាមរយៈការកៀរគរពីប្រភពធនធាននានា ពីដៃគូអភិវឌ្ឍន៍និងក្រសួងស្ថាប័នរបស់ខ្លួនដើម្បីចូលរួមសិក្ខាសាលាសមាហរណកម្មផែនការក្រុងស្រុកឃុំសង្កាត់នៅថ្នាក់ក្រុង-ស្រុក។ឯកឧត្តមបានបន្ថែមទៀតថាលោកអភិបាលក្រុងស្រុកក្រោយពីវេទិកានេះទៅត្រូវផ្សព្វផ្សាយរាល់ព័ត៌មានដែលទទួលបានពីអង្គវេទិកាពិគ្រោះយោបល់ដល់ឃុំសង្កាត់របស់ខ្លួនដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិនិយោគ ក្រុង ស្រុក ឃុំ សង្កាត់នៅថ្នាក់ក្រុង ស្រុក ជាពិសេសត្រូវអញ្ជើញដៃគូអភិវឌ្ឍន៍នានាដែលធ្វើសកម្មភាពក្នុងមូលដ្ឋានរបស់ខ្លួន និងសប្បុរសជននានា ចូលរួមគាំទ្រក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ក្រុង /ស្រុក ឃុំ /សង្កាត់នៅថ្នាក់ក្រុង/ស្រុក។ គួរបញ្ជាក់ផងដែរថា គំរោងសំរាប់ឆ្នាំ (២០២២ ដល់ ២០២៤) ខេត្តកណ្តាលមាន ១៥៣គម្រោង ក្នុងនោះផ្នែកសេដ្ឋកិច្ច ១០៦គម្រោង ផ្នែកសង្គមកិច្ច ២៣គម្រោង ផ្នែកបរិស្ថាន ០៦គម្រោង និងផ្នែករដ្ឋបាល សន្តិសុខសង្គមមាន ១៨គម្រោង ស្មើនឹង ១៤០.៧២៨លានរៀល ៕

អត្ថបទទាក់ទង