រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសំណេះសំណាលជាយុវជនរបស់អង្គការសម្តេចព្រះសង្ឃរាជបួរ គ្រី និងអង្គការខេមរាថ្កើងថ្កាន

ខេត្តកណ្តាល៖រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយ និងជាព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ ព្រមទាំង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បាននិមន្ត និងចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយយុវជនអង្គការមនុស្សធម៌សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងអង្គការខេមរាថ្កើងថ្កាន នៅក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា បានមានព្រះថេរដីកាថា ការបង្កើតយុវជនអង្គការមនុស្សធម៌ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងអង្គការខេមរាថ្កើងថ្កាន គឺក្នុងគោលបំណងដើម្បីអប់រំបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់យុវជន និងជំនាញវិជ្ជាជីវៈដល់ប្រជាហសគមន៍ និងបណ្ដុះគំនិតស្មារតីដល់ប្រជាសហគមន៍ឱ្យមានមនសិកាឧត្តមគតិស្នេហាជាតិ និងមានការចូលរួមអភិវឌ្ឍន៍ជាតិជាមួយរាជរដ្ឋាភិបាល ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានមានប្រសាសន៍ថា៖យុវជនគឺជាសរសរទ្រូង ជាទំពាំងឬស្សី ជាអ្នកបន្តវេន នៃប្រទេសជាតិ ដូច្នេះការបង្កើត ក្រុមការងារយុវជនអង្គការមនុស្សធម៌សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងអង្គការខេមរាថ្កើងថ្កាននេះ ដើម្បីអប់រំបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់យុវជន និងជំនាញវិជ្ជាជីវៈដល់ប្រជាហសគមន៍លើកកម្ពស់ក្រមសីលធម៌ប្រជាពលរដ្ឋ អោយរស់នៅក្នុងសង្គមប្រកបដោយសេចក្ដីថ្លៃថ្នូរដល់យុវជន ប្រជាសហគមន៍ និងសង្គមជាតិ។

អត្ថបទទាក់ទង