រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាលបាន រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគឃុំ និងកម្មវិធីវិនិយោគស្រុកឆ្នាំ២០២១ របស់រដ្ឋបាលស្រុកអង្គស្នួល

ខេត្តកណ្តាល៖ ដើម្បីអោយគម្រោងមានប្រសិទ្ធភាពតាមឃុំនីមួយៗត្រូវធ្វើរបាយការណ៍បង្ហាញពីសមិទ្ធផលនានា និងគម្រោងដែលបានអនុវត្តជាបណ្ដើរៗ ដើម្បីអោយមានការរីកចម្រើនបន្ថែមទៀត នេះជាការលើកឡើងរបស់ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១ នៅសាលាស្រុកអង្គស្នួល ខេត្តកណ្តាល។

ឯកឧត្តមបានលើកឡើងថា៖ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគស្រុក-ឃុំឆ្នាំ២០២១ របស់រដ្ឋបាលស្រុក នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងត្រូវបានកែសម្រួលចុងក្រោយដោយក្រសួងផែនការ និងលេខាធិការដ្ឋាន ដើម្បីផ្សារភ្ជាប់រវាងកម្មវិធីវិនិយោគរបស់ស្រុក-ឃុំ សង្កាត់ ទៅនិងកម្មវិធីវិនិយោគក្រុង ស្រុក និងរវាងក្រុង-ស្រុក ទៅកម្មវិធីវិនិយោគខេត្ត ដែលអាចគាំទ្រនិងឆ្លើយតបទៅនិងស្ថានភាពដែលតម្រូវការជាក់ស្តែងតាមលទ្ធភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងទាមទារអោយមានការគាំទ្រពីស្ថាប័ននិងអង្គភាពពាក់ព័ន្ធទាំងអស់។

ឯកឧត្តមបានបន្ថែមថា៖ ដើម្បីអោយសិក្ខាសាលាទទួលបានលទ្ធផលល្អប្រសើរ ឯកឧត្តមបានលើកទឹកចិត្តដល់ អង្គសិក្ខាសាលា ត្រូវរៀបចំគម្រោងជាអាទិភាពអោយបានត្រឹមត្រូវ និងទាន់ពេលវេលា ដោយឆ្លុះបញ្ចាំងអោយបានច្បាស់លាស់ អំពីអាទិភាពនានា ដែលបានលើកឡើងដោយប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈដំណើរការរៀបចំកម្មវិធីវិនិយោគឃុំ និងគ្រប់មន្ទីរអង្គភាព ត្រូវត្រួតពិនិត្យមើលយន្តការ ក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងអោយមានភាពរលូនដើម្បីជួយពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាឃុំ។

ឯកឧត្តមបានបន្តថា នៅពេលបញ្ចប់សិក្ខាសាលា មន្ទីរអង្គភាព អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះកិច្ចសន្យាជួយគាំទ្រ ត្រូវយកចិត្តទុកដាក់ យកកិច្ចសន្យានេះ បញ្ចូលទៅក្នុងផែនការសកម្មភាព ប្រចាំឆ្នាំ ២០២២ របស់ខ្លួន និងខិតខំអនុវត្តអោយមានប្រសិទ្ធភាព រាល់គម្រោងដែលមិនបានអនុវត្ត ត្រូវផ្តល់ព័ត៌មាន និងទំនាក់ទំនងគ្នាទៅវិញទៅមករវាងអ្នកគាំទ្រ និងក្រុមប្រឹក្សាឃុំ។

អត្ថបទទាក់ទង