រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានិវត្តន៍ ខេត្តកណ្ដាល

ខេត្តកណ្ដាល ៖ មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានិវត្តន៍ ខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដម ព្រហ្ម ជូលីន អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានិវត្តន៍ តំណាង ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០២១ ។

លោក ហួត វណ្ណថូ ប្រធានឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានិវត្តន៍ ខេត្តកណ្ដាល បានឱ្យដឹកថាកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ជាកិច្ចការដែលគ្រប់ស្ថាប័ន អង្គភាព ត្រូវរៀបចំឡើងជារៀងរាល់ឆ្នាំដើម្បីពិនិត្យវាយតម្លៃវឌ្ឍនភាពការងារ និងសមិទ្ធផលសម្រេចបានក្នុងឆ្នាំកន្លងមកដើម្បីរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា និងលើកទិសដៅការងារសម្រាប់អនុវត្តនៅឆ្នាំបន្ទាប់ និងធ្វេីការពិនិត្យវាយតម្លៃវឌ្ឍនភាពការងារកន្លងៗមកផងដែរ ។

លោកបានបន្ថែមថា សម្រាប់ មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានិវត្តន៍ ខេត្តកណ្ដាល បានផ្គត់ផ្គងអាជីវកម្មទឹកស្អាតនៅតាមបណ្ដា ក្រុងស្រុកមានប្រកាស់អនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានិវត្តន៍ សរុបចំនួន ៥៣ មូលដ្ឋាន សហគ្រាសធុនតូច មធ្យម និងសិប្បកម្មសរុបមានចំនួន ១,៤៣៨មូលដ្ឋាន មានប្រកាសមកពីក្រសួងចំនួន ១៧៥មូលដ្ឋាន ចុះបញ្ជីនៅមន្ទីរមានចំនួន ១,២៣១មូលដ្ឋាន និង សហគ្រាសមិនទាន់បានចុះបញ្ជីមានចំនួន ៣២មូលដ្ឋានទុនអចល័តសរុបមានចំនួន ៥៣,៩៧៩,៦៧៥ ដុល្លាអាមេរិក ទុនសរុប ៧៥,០៥៦,៧៨៧ដុល្លាអាមេរិក និងប្រើប្រាស់កំលាំងពលកម្មចំនួន ២០,៧៧៤នាក់ ក្នុងនោះកម្លាំងស្រ្តីចំនួន ១១,៦០៨នាក់។

ឯកឧត្ដម ព្រហ្ម ជូលីន តំណាង ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងការសរសេីរចំពោះការខិតខំបំពេញភារកិច្ចរបស់មន្ត្រីទាំងអស់ថ្វីត្បិតប្រទេសជាតិបាននិងកំពុងជួបការឆ្លងរីករាលដាលនៃជម្ងឺកូវីត១៩ក្តីនិងបានណែនាំដល់មន្រ្តីទាំងអស់ ត្រូវពិភាក្សា ផ្លាស់ប្តូរយោបល់បន្ថែមទៀត ស្វែងរកមធ្យោបាយ និងលទ្ធភាពគ្រប់បែបយ៉ាង ដែលអាចជួយទ្រទ្រង់ ថែរក្សាការពារដល់មូលដ្ឋាន កំណត់ឡើងវិញ នូវប្រភេទមុខងារ និងមុខងាររងជាក់លាក់មួយចំនួន ដែលក្រសួងអាចធ្វើការផ្ទេរជូន រដ្ឋបាលថ្នាក់ក្រោមជាតិ ឬធ្វើប្រតិភូកម្មជូនដល់មន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានី-ខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់ សេវាជូនប្រជាពលរដ្ឋក្នុងខេត្តផងដែរ។

អត្ថបទទាក់ទង