ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលស្រុកកោះធំសហការជាមួយមន្ទីរផែនការខេត្តកណ្តាល បានរៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ថ្នាក់ស្រុក-ឃុំ (២០២២-២០២៤) ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល។ អញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលានេះរួមមាន លោក អភិបាលស្រុក លោក អភិបាលរងស្រុក លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកមេឃុំ ស្មៀនឃុំ និងអង្គការដៃគូអភិវឌ្ឍនានា។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត បានលើកឡើងថា៖ សិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ថ្នាក់ស្រុក-ឃុំ នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្សារភ្ជាប់រវាងកម្មវិធីវិនិយោគរបស់ស្រុក-ឃុំ សង្កាត់ ទៅនឹងកម្មវិធីវិនិយោគក្រុង ស្រុក និងរវាងក្រុង-ស្រុក ទៅកម្មវិធីវិនិយោគខេត្ត ដែលអាចគាំទ្រនិងឆ្លើយតបទៅនឹងស្ថានភាពនិងតម្រូវការជាក់ស្តែងតាមលទ្ធភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងទាមទារឲ្យមានការគាំទ្រពីស្ថាប័ននិងអង្គភាពពាក់ព័ន្ធទាំងអស់។
សូមជម្រាបថា៖ គម្រោងដែលឃុំទាំង១១បានស្នើឡើងមានសរុប២៤៤លើ៣៨៧គម្រោងស្មើនិង៦៣ភាគរយ។ដោយឡែកគម្រោងរបស់ស្រុក ទទួលបានការគាំទ្រ ៦ លើ៣២គម្រោង ស្មើនិង១៩ភាគរយ៕#Kimrithy #គីម រិទ្ធី