រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីបានប្រារព្ធពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធចំនួន ០៣ភូមិ គឺភូមិពពាលខែ២ ភូមិដីឥដ្ឋកោះផុស២ និង ភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ

ខេត្កណ្តាល៖ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីបានប្រារព្ធពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធចំនួន ០៣ភូមិ គឺភូមិពពាលខែ២ ភូមិដីឥដ្ឋកោះផុស២ និង ភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមការដឹកនាំកិច្ចប្រជុំពីសំណាក់លោក ព្រំ ឆាត អនុប្រធានមន្ទីរ រៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសរិយោដី ខេត្តកណ្តាល និងលោក ស៊ុម ធុន នាយករងរដ្ឋបាលសាលាស្រុកកៀនស្វាយ តំណាងលោកអភិបាលស្រុក ដែលស្ថិតក្នុងវត្តស្តៅកន្លែង ភូមិស្តៅកន្លែង៣ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១៣ ខែមករាឆ្នាំ២០២២ ជាកំហិត ដែលមានក្បាលដីសរុបចំនួន ១,៩៥៧ ក្បាលដី។

អត្ថបទទាក់ទង