រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ញដឹកនាំក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីចុះពិនិត្យទីតាំងការដ្ឋានដេប៉ូខ្សាច់ ឯកជនមួយកន្លែង ស្ថិតនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីចុះពិនិត្យទីតាំងការដ្ឋានដេប៉ូខ្សាច់ ឯកជនមួយកន្លែង ស្ថិតនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដោយមានការចូលរួមពីបណ្តាមន្ទីរពាក់ព័ន្ធ អជ្ញាធរក្រុងតាខ្មៅ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលរងខេត្តបានស្នើដល់ម្ចាស់ដេប៉ូ រាល់ការដឹកខ្សាច់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ត្រូវគ្របឱ្យបានជិតកុំឱ្យខ្សាច់ធ្លាក់មកលើផ្លូវ ត្រូវដោះស្រាយចំពោះការបង្ហូរកាកសំណល់ នៃការបូមខ្សាច់ចូលលូសាធារណៈ ។ ឯកឧត្តមក៏បានស្នើឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវចុះពិនិត្យដល់ទីតាំងផ្ទាល់របស់ការដ្ឋានមួយនេះ ដើម្បីធ្វើការដោះស្រាយ និងសម្របសម្រួលជាមួយម្ចាស់ដេប៉ូ ឱ្យបានរួចរាល់ឆាប់បំផុត។

អត្ថបទទាក់ទង