កិច្ចប្រជុំត្រៀមរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នូវអគារវះកាត់ សុភាវី និងអគារសម្ភព សុភាវ័ន្ត នៃមន្ទីរពេទ្យជ័យជំនះ++++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នូវអគារវះកាត់ សុភាវី និងអគារសម្ភព សុភាវ័ន្ត នៃមន្ទីរពេទ្យជ័យជំនះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកនាយករដ្ឋបាល បានណែនាំដល់កងកម្លាំង ត្រូវត្រៀមរៀបចំការពារនូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយអោយបានល្អប្រសើរ ទន្ទឹមនឹងនោះ មន្ទីរអង្គភាពពាក់ព័ន្ធ និងទីចាត់ការចំណុះរដ្ឋបាលខេត្ត ត្រូវអនុវត្តតាមតួនាទីភារកិច្ច និងការចាត់តាំងនានាដែលបានប្រគល់ជូន ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ សំដៅឱ្យពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ទទួលបាននូវជោគជ័យ និងគ្មានបាតុភាពអ្វីកើតឡើងឡើយ។