រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តកណ្ដាល បានបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៣២ អាណត្តិទី៣

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានប្រកាសឱ្យដឹងថា សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាលទាំងអស់ នឹងទៅទទួលការចាក់វ៉ាក់សាំងដូចជំរុញទី៤ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល ឱ្យមកទទួលវ៉ាក់សាំងដុសជំរុញទី៤ ឱ្យបានគ្រប់គ្នា សំដៅការពារខ្លួនឱ្យកាន់តែប្រសើរពីជំងឺកូវីដ១៩ ពិសេសជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលកំពុងតែឆ្លងចូលក្នុងសហគមន៍។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានប្រកាសដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៣២ អាណត្តិទី៣ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានស្នើដល់ មន្រ្ដីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវសហការគ្នាដើម្បីបន្ដផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋទាំងអស់ មកទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬទី៤ ដែលជាដូសជំរុញ នៅតាមទីតាំងដែលនៅជិតមូលដ្ឋានខ្លួន ត្រូវបន្តអនុវត្តតាមវិធានការការពាររបស់សម្តេចតេជោ គឺ៣កុំ និង ៣ការពារ ដើម្បីការពារខ្លួនកាន់តែប្រសើរពីជំងឺកូវីដ១៩ ពិសេសជំងឺកូវីដ១៩បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលវីរុស​នេះវាឆ្លង​លឿន​ជាង​វីរុសប្រភេទ​ដែលតា​(Delta)​ គួរឱ្យព្រួយបារម្ភ។គួរបញ្ជាក់ផងដែរថា សម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងខេត្តកណ្តាល (ចាប់ពីថ្ងៃទី១ មីនា ដល់ថ្ងៃទី២១ ធ្នូ ឆ្នាំ២០២១)គឺ៖ សម្រាប់មនុស្សអាយុពី១៨ឆ្នាំឡើង បានចាក់ដូសទី១ សរុប ៨៧៨ ៤៩៤នាក់ ស្មើនឹង ១០១.៤៥%នៃផែនការ។ ដួសទី២ សរុប ៨៦០ ៥៨៨នាក់ ស្មើ ៩៧.៩៦% នៃដូសទី១។ ដូសទី៣ ឬ ដូសជំរុញ សរុប ២៤០ ៥១៨ដូស ស្មើ ២៧.៧៨% ។ចំពោះកុមារ និងយុវវ័យ អាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចាក់ដូសទី១ សរុប ១៥២ ៧៨៥នាក់ ស្មើ ១០៦.២០% នៃផែនការ។ ដូសទី២ សរុប ១៤៦ ៧៧១នាក់ ស្មើ៩៦.០៦% នដូសទី១។កុមារ អាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ បានចាក់ដូសទី១សរុប ១៦០ ៣៣៦នាក់ ស្មើ ១១៨.៩៧% នៃផែនការ និងដូសទី២ សរុប ១៥១ ៨០១នាក់ ស្មើ ៩៤.៦៨% នៃដូសទី១។ដោយឡែកចាក់វ៉ាក់សាំងកុមារអាយុ ៥ឆ្នាំ ចាក់ដូសទី១ បាន២៥ ០៩០នាក់ ស្មើ ១១៤.០៥% នៃផែនកាសរុប និងដូសទី២ បាន១៨ ៤៨៦នាក់ ស្មើ ៧៣.៦៨% នដូសទី១។ក្នុងកិច្ចប្រជុំនេះដែរគឺ ក្រុមប្រឹក្សាខេត្តកណ្ដាលក៏បានលើកយករបៀបវារៈសំខាន់ចំនួន ១១ សម្រាប់ក្រុមប្រឹក្សាធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត្តផងដែរ។

អត្ថបទទាក់ទង