ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញចូលថ្វាយបង្គុំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនអាយុវឌ្ឍនមង្គល ៩១ ព្រះវស្សា យាងចូល ៩២ព្រះវស្សា។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមថ្វាយព្រះពរ សម្តេចជាអម្ចាស់ មានព្រះរាជសុខភាពបរិបូរណ៌ និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាដេីម្បីគង់ជាម្លប់ដឹកនាំវិសយ័ពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជាអោយកាន់តែមានការរីកចំរេីនសំដៅបង្កេីនជំនឿជាក់របស់ពុទ្ធបរិសទ័កាន់តែបានទូលំទូលាយ។