រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល ទទួលអំណោយជាសម្ភារៈពេទ្យមួយចំនួនពី ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុនី ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

++++++++++++++++ខេត្តកណ្ដាល៖ សម្ភារៈពេទ្យជាច្រើនរួមមាន៖ សម្ភារៈទាក់ទងការរុំ និងការថែទាំរបួស សម្ភារជំនួយការពិនិត្យជម្ងឺទូទៅ និងរោគស្ត្រី សម្ភារជំនួយការមន្ទីរពិសោធន៍ សម្ភារជំនួយការ វះកាត់ និងសម្ភារៈ បរិក្ខាផ្សេងៗសរុបចំនួន ១៥០កេស, ទឹកថ្នាំសម្លាប់មេរោគ (លាយទឹក៦០លីត្រ)៤០លីត្រ, ទឹកច្រាសម្លាប់មេរោគ៩០០លីត្រ ស្រោមដៃ ១០.០០០គួរ, អាវក្រណាត់(សម្រាប់អ្នកជម្ងឺ១០. ០០០អាវ ឈើច្រត់ជនពិកា៥គូរ, ជើងរានដើរមានកង៥សម្រាប់ និងជើងរានដើរ២០សម្រាប់ ដែលជាអំណោយរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុនី ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាន ផ្ដល់ជួនដល់គណៈ កម្មការប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ខេត្តកណ្តាល សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាល ជម្ងឺកវឹង-១៩ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។ក្នុងឱកាសទទួលនៅសម្ភារៈពេទ្យនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមបណ្ឌិត និង លោកជំទាវ ដែលបានឧបត្ថម្ភនូវ សម្ភារៈទាក់ទងការរុំ និងការថែទាំរបួស សម្ភារជំនួយការពិនិត្យជម្ងឺទូទៅ និងរោគស្ត្រី សម្ភារជំនួយការមន្ទីរពិសោធន៍ សម្ភារជំនួយការ វះកាត់ និងសម្ភារៈ បរិក្ខាផ្សេងៗជាច្រើនទៀត ដែលនេះសបញ្ជាក់ឱ្យឃើញថា ឯកឧត្តមបណ្ឌិត និង លោកជំទាវ បានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាលទាំងមូល ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលកំពុងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ដែលកំពុងឆ្លងចូលនៅក្នុងសហគមន៍។ឯកឧត្តមអភិបាលខេត្ត បន្តថា ជាកាយវិការប្រកបដោយគុណធម៌ មនុស្សធម៌ របស់ឯកឧត្តមបណ្ឌិត និង លោកជំទាវ គឺការជួយ គ្នាក្នុងគ្រាលំបាកដែលត្រូវបានថ្នាក់ដឹកនាំខេត្ត ប្រជាពលរដ្ឋទូទាំងខេត្តចងចាំទុកក្នុងចិត្តជានិច្ច ។ឯកឧត្តមអភិបាលខេត្ត បន្ថែមថា សម្ភារៈពេទ្យ និងសម្ភារៈ បរិក្ខាផ្សេងៗទៀត គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ខេត្តកណ្ដាល ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយឯកឧត្តមបានសន្យាថា និងនាំយកសម្ភារៈទាំងអស់នេះ ទៅបម្រើជូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាលប្រកបដោយប្រសិទ្ធភាពខ្ពស់។

អត្ថបទទាក់ទង