រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលាពិគ្រោះយោបល់លើសៀវភៅណែនាំស្ដីពីកិច្ចការរដ្ឋបាលសម្រាប់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ

+++++++++ ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោក បួន លេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន និងលោកគ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាល បានដឹកនាំ សិក្ខាសាលាពិគ្រោះយោបល់លើសៀវភៅណែនាំស្ដីពីកិច្ចការរដ្ធបាលសម្រាប់ការិយាល័យប្រជាពលរដ្ធក្រុង ស្រុក ខណ្ឌ ក្រោមអធិបតិភាព ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោក បួន លេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន បានឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ ១៩ ស្ដីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ហើយការិយាល័យប្រជាពលរដ្ឋត្រូវបានបង្កើតឡើងនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលរាជធានី ខេត្ត សម្រាប់សៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលសម្រាប់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងដាក់ចេញនូវគោលការណ៍ នីតិវិធី បែបបទ និង ទម្រង់នានាពាក់ព័ន្ធកិច្ចការរដ្ឋបាល ដែលនៅខ្វះចន្លោះក្នុងការពង្រឹង ការអនុវត្តសិទ្ធិអំណាច និងការបំពេញតួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ ។

លោកបន្តថា ការិយាល័យប្រជាពលរដ្ឋមានតួនាទី ភារកិច្ចទទួលសម្រុះសម្រួលដោះស្រាយបណ្តឹងដែល ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាការិយាល័យប្រជាពលរដ្ឋជាយន្តការអព្យាក្រឹត្យ ដែលប្រធានកើតឡើងដោយការបោះឆ្នោត ការិយាល័យប្រជាពលរដ្ឋស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រុមប្រឹក្សាការិយាល័យប្រជាពលរដ្ឋ មិនមានខ្សែគណនេយ្យភាពជាមួយគណៈអភិបាល នាយករដ្ឋបាល និងប្រធានការិយាល័យ អង្គភាពនានាចំណុះរដ្ឋបាលក្រុង ស្រុក ខណ្ឌរដ្ឋបារដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ត្រូវផ្តល់ការគាំទ្រផ្នែករដ្ឋបាលបុគ្គលិក ហិរញ្ញវត្ថុ និងការគាំទ្រដទៃទៀតដល់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ មានសិទ្ធិអំណាចប្រើប្រាស់បុគ្គលិក ថវិកា សម្ភារៈ និងមធ្យោបាយនានាសម្រាប់អនុវត្តសកម្មភាពផ្អែកតាមផែនការសកម្មភាព និងថវិការបស់ខ្លួនដែលទទួលការអនុម័តពីក្រុមប្រឹក្សា។

លោកគ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាល បានឱ្យដឹងថា ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ជាអ្នកទទួលខុសត្រូវក្នុង ការទទួល និងបញ្ជូននូវរាល់ឯកសារ លិខិតស្នាម និងពាក្យបណ្ដឹងដែលការិយាល័យប្រជាពលរដ្ឋទទួលបាន។ ក្នុងការអនុវត្តតួនាទីនេះ ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ត្រូវសម្របសម្រួលជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌសាមីដើម្បីស្នើសុំការគាំទ្រក្នុង ការចាត់ចែងបញ្ជូនលិខិតស្នាមនានា និងពាក្យបណ្ដឹងទៅអ្នកពាក់ព័ន្ធឱ្យបានទាន់ពេលវេលា។

អត្ថបទទាក់ទង