+++++++++ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៉ឹង ឌីប៉ូឡា រដ្ឋលេខាធិការក្រសួង រ៉ែ និងថាមពល និងឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល អញ្ជើញជាគណៈអធិបតីក្នុងវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយអំពីការធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់ នៅឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
វេទិកាសាធារណៈនេះមានគោលបំណង ផ្សព្វផ្សាយអោយប្រជាពលរដ្ឋ បានយល់ពីការបូមខ្សាច់តាមបែបបច្ចេកទេស គឺមិនធ្វើឱ្យមានការបាក់ច្រាំង និងមិនផ្តល់ផលប៉ះពាល់ដល់ទន្លេទេ តែ ថែមទាំងជួយដល់ទន្លេអោយមានជំរៅជ្រៅ ធ្វើឱ្យចរន្តទឹករត់ត្រូវគន្លង ជៀសផុតពីការបាក់ច្រាំងទៀតផង និងដើម្បីអោយប្រជាពលរដ្ឋជ្រាបកាន់តែច្បាស់អំពីការធ្វើអាជីវកម្ម ខ្សាច់សំណង់ និងដីល្បាយខ្សាច់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបាន ទទួលយកសំណូមពរពីផលប៉ះពាល់មួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ។