ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយនត្រៀមរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អគារវះកាត់ អាគារសម្ពោធ និងផ្លូវបេតុង" ក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល។សូមបញ្ជាក់ផងដែរថា ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អគារវះកាត់ អាគារសម្ពោធ និងផ្លូវបេតុង" ក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។