ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២២ លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ ប្រចាំខែមករា ឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល។
លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល បានអោយដឹងថា៖បច្ចុប្បន្នកុមារកំព្រា និងកុមារពិការសរុបចំនួន ៥៦៧នាក់ ស្រី២៣៨ កំពុងស្នាក់នៅមណ្ឌលថែថាំចំនួន១៦កន្លែង ក្នុងស្នាក់នៅនោះមណ្ឌលរដ្ឋ១កន្លែង មានកុមារ១៦នាក់ ស្រី៨នាក់ មណ្ឌលអង្គការក្រៅរដ្ឋាភិបាល១៥កន្លែង មានកុមារ៥៥១នាក់ ស្រី២៣០នាក់។
-បានចុះបេីកករណីកុមារចំនួន១០នាក់ ស្រី០៤នាក់ នៅមណ្ឌលភូមិកុមារអេមាញូអែលចំនួន០៧នាក់ ស្រី០១នាក់ នៅមណ្ឌលអភវឌ្ឍន៍កុមារកម្ពុជាចំនួន០២នាក់ ស្រី០១នាក់ និងមណ្ឌលកុមារផ្ទះក្លារ៉ាចំនួន០១នាក់ស្រី។
-បានចុះប៉ា់ប្រម៉ាណគ្រួសារចំនួន១០នាក់ ស្រី០៤នាក់ នៅមណ្ឌលភូមិកុមារអេមាញូអែលចំនួន០៧នាក់ ស្រី០១នាក់ នៅមណ្ឌលអភវឌ្ឍន៍កុមារកម្ពុជាចំនួន០២នាក់ ស្រីចំនួន០១នាក់ និងនៅមណ្ឌលកុមារផ្ទះក្លារ៉ាចំនួន០១នាក់ស្រី។
-បានធ្វេីសមាហរណកម្មកុមារ ចំនួន១០នាក់ ស្រី០៤នាក់ នៅមណ្ឌលភូមិកុមារអេមាញូអែលចំនួន០៧នាក់ ស្រី០១នាក់ នៅមណ្ឌលអភវឌ្ឍន៍កុមារកម្ពុជាចំនួន០២នាក់ ស្រី០១នាក់ និងនៅមណ្ឌលកុមារផ្ទះក្លារ៉ាចំនួន០១នាក់ស្រី។
-បានចុះតាមដានសួរសុខទុក្ខគ្រួសារកុមារចំនួន៣៣នាក់ ស្រី១៣នាក់ ក្នុងនោះ ស្រុកកៀនស្វាយចំនួន០៦នាក់ ស្រី០១នាក់ ស្រកស្អាងចំនួន០៦នាក់ ស្រី០៤នាក់ ស្រុកពញាឮចំនួន០៥នាក់ ស្រី០២នាក់ ក្រុងតាខ្មៅចំនួន១៣នាក់ ស្រី០៤នាក់ ខេត្តកំពង់ឆ្នាំងចំនួន០១នាក់ស្រី ខេត្តកំពង់ស្ពឺចំនួន០១នាក់ និងរាជធានីភំពេញចំនួន០១នាក់ស្រី។ក្នុងកិច្ចប្រជុំនោះគណៈកម្មាធិការបានអនុម័តលើរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ ពិភាក្សាកំណត់ហេតុប្រចាំខែធ្នូ(លើកទី៣០) អាណត្តិទី៣ ឆ្នាំ២០២២។
២-ពិនិត្យ ពិភាក្សាលទ្ធផលរបាយកាណ៏ការងារប្រចាំខែមករា ឆ្នាំ២០២២។
៣-ពិនិត្យរបាយការណ៏ និងពិភាក្សាអំពីស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះក្នុងវិស័យពាក់ព័ន្ឋនានា។
៤-ពិនិត្យ ពិភាក្សា និងអនុម័តផែនការសកម្មភាពប្រចាំខែកុម្ភះ ឆ្នាំ២០២២។