លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ដោយបានប្រកាសធ្វើការជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ដោយរដ្ឋបាលអាម៉េរិកសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-អាមេរិក នឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមនៅក្នុងតំបន់។ឆ្លើយតបនឹងលិខិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះការអញ្ជើញសម្ដេចតេជោជាប្រធានអាស៊ាន និងមេដឹកនាំអាស៊ានចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងបង្ហាញក្ដីរំពឹងថា កិច្ចប្រជុំកំពូលពិសេសនេះ នឹងផ្តល់នូវកាលានុវត្តភាពល្អមួយសម្រាប់ការផ្លាស់ប្តូរយោបល់គ្នា ត្រូវធ្វើយ៉ាងណា ដើម្បីអោយកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក រីកចំរើនទៅមុខបន្ថែមទៀត។