រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីបានប្រារព្ធពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីបានប្រារព្ធពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធចំនួន ០១ភូមិ គឺភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ក្រោមអធិបតីភាពលោក ឃឹម សំភា អភិបាលរងស្រុកខ្សាច់កណ្ដាល លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ដកណ្ដាល ដែលមានប្រជាពលរដ្ឋដែលជាម្ចាស់ដីចូលរួម ចំនួន ៥៥នាក់ ស្រី ២០នាក់ ដែលមានទីតាំងនៅសាលាបុណ្យភូមិព្រៃធំ ស្ថិតក្នុងភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ដែលមានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ជាកំហិត ដែលមានក្បាលដីសរុបចំនួន ៧១៨ ក្បាលដី។

អត្ថបទទាក់ទង