ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីបានប្រារព្ធពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធចំនួន ០១ភូមិ គឺភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្ដកណ្ដាល ក្រោមអធិបតីភាពលោក យី យ៉េន អភិបាលស្រុកមុខកំពូល លោក ទៀង កុស្សារៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ដកណ្ដាល ដែលមានប្រជាពលរដ្ឋដែលជាម្ចាស់ដីចូលរួម ចំនួន ៥០នាក់ ស្រី ២០នាក់ ដែលមានទីតាំងនៅវត្តចតុមុខារាម (ហៅវត្តចុងព្រែក) ស្ថិតនៅក្នុងភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលមានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ជាកំហិត ដែលមានក្បាលដីសរុបចំនួន ១,១៣២ ក្បាលដី។