រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អភិបាលខេត្តកណ្តាល បានជំរុញឱ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ពង្រឹងលើវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមករា

+++++++ខេត្តកណ្តាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំង១១ និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តពង្រឹង បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈដែលជំងឺកូវីដ-១៩ប្រភេទអូមីក្រុង បាននឹងកំពុងចូលទៅក្នុងសហគមន៍ ហើយការងារដ៏សំខាន់មួយទៀតនោះគឺត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ និងកុមារទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដូសជំរុញដូសទី៣ និងដូសទី៤ ឱ្យបានគ្រប់គ្នា។ឯកឧត្ដម គង់ សោភ័ណ្ឌ បានជំរុញដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមករា នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង១១ មន្ត្រីពាក់ព័ន្ធ និងមន្ទីរជុំវិញខេត្ត។

ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា មកដល់ពេលនេះជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបាននឹងកំពុងរាលដាលចូលទៅក្នុងសហគមន៍ហើយ ដូច្នេះ កិច្ចការសំខាន់បំផុតដែលយើងត្រូវអនុវត្តដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ គឺអាជ្ញាធរ ក្រុង-ស្រុកទាំង១១ ក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវ បន្ថែមការផ្សព្វផ្សាយណែនាំ ប្រជាពលរដ្ឋ អំពីវិធានការការពារ ពិសេសគឺការអនុវត្ត៣កុំនិង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល វិធានការសុខាភិបាល និងមួយវិញទៀត ត្រូវជំរុញការចាក់វ៉ាក់សាំងដូសជំរុញនៅតាមទីតាំង ដែលបានរៀបនៅតាមមូលរដ្ឋានរៀងៗខ្លួន ។

ឯកឧត្ដមបានបញ្ជាក់ផងដែរថា ខណៈដែលពិភពលោកទាំងមូលបានកំពុងតែរងគ្រោះដោយសារជំងឺកូវីដ-១៩ តែបែរជាប្រទេសកម្ពុជាយើងអាចគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩បាន នោះវាជាមោទនភាពមួយរបស់កម្ពុជា ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែល្អប្រសើរ ដូច្នេះយើងទាំងអស់គ្នាត្រូវតែខិតខំសហការគ្នាដើម្បីគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ពិសេសប្រភេទវីរុសបំលែងថ្មីអូមីក្រុង កុំឱ្យរីករាលដាលទ្រងទ្រាយធំចូលក្នុងសហគមន៍។នាឱកាសនោះដែរឯកឧត្តម ក៏បានក្រើនរំលឹកដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវធ្វើប្រហេសជាដាច់ខាត ត្រូវចេះការពារខ្លួនឯងកុំឱ្យឆ្លងជំងឺដ៏កាចសាហាវនេះ ត្រូវបន្តធ្វើរ៉ាភីតតេស ដល់មន្ត្រីរាជការរាងរាល់១អាទិត្យម្ដង។សូមជម្រាបថា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គិតត្រឹម ថ្ងៃទី ២៤ មករា ឆ្នាំ ២០២២ ខេត្តកណ្ដាលមានករណីវិជ្ជមានកូវីដ-១៩ សរុបចំនួន ១៣,៦៣៥នាក់ កំពុងសម្រាកព្យាបាល ០៤នាក់ នៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ មានអ្នកជាសះស្បើយចំនួន ១៣,០៤០នាក់ បញ្ជូនទៅភ្នំពេញ១៣៩នាក់ មានអ្នកស្លាប់សរុប ៣១១នាក់។

ករណីឆ្លងប្រភេទអូមីក្រុង សរុប ០៤ នាក់។ ការងារចាក់វ៉ាក់សាំងកូវ័ត-១៩ គិតត្រឹមថ្ងៃទី២៤ មករា ឆ្នាំ២០២២ មានប្រជាពលរដ្ឋអាយុពី១៨ឆ្នាំឡើង បានចាក់ដូសទី១ សរុប ៨៨៤ ១១៤នាក់ ស្មើនឹង១០២,០៩% ។ ដួសទី២ សរុប ៨៦៥ ៤៦៣នាក់ ស្មើនឹង ៩៧.៨៩% នៃ។ -កុមារ និងយុវវ័យ អាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចាក់ដួសទី១ សរុប ១៥៥ ០២៧នាក់ ស្មើនឹង ១០៧.៧៦%។ ដូសទី២ សរុប ១៤៨ ៨២៣នាក់ ស្មើនឹង ៩៦% ។ -កុមារ អាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ បានចាក់ដូសទី១ សរុប ១៦២ ៤៧១ នាក់ ស្មើនឹង ១២០.៥៦% ។ ដួសទី២ សរុប ១៥៤ ២១៧នាក់ ស្មើនឹង ៩៤.៩២%។ --កុមារអាយុ ៥ឆ្នាំ ដួសទី១ចំនួន ២៧ ៤៥១នាក់ ស្មើនឹង ១២៤,៧៨% ។ ដូសទី២ចំនួន ២១ ៧៦១នាក់ ស្មើនឹង ៧៩.២៧% នៃដូសទី១ ។-ដួសទី៣ ឬដូសជំរុញ បានចាក់សរុប ៤១០ ៨៩០ដួស ស្មើនឹង៤៧,៤៥% និងដូស ទី៤ សរុប ៨ ៦០៦នាក់ ។

អត្ថបទទាក់ទង