រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៣៣ អាណត្តិទី៣

+++++++++ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងបងឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី៣៣ អាណត្តិទី៣ ។

ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣៣ អាណត្តិទី៣ មានរបៀបវារៈដែលត្រូវលើកយកមកពិនិត្យ ពិភាក្សា និងអនុម័ត មានចំនួន ១០របៀបវារៈ ។

ក្នុងខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាល ក៏បាន និងកំពុងសម្រេច បានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងខេត្ត មានដូចជា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ការចាក់ដូសទី១ សរុបចំនួន ៨៨១ ២១៧ នាក់ ស្មើនឹង ១០១,៧៦%នៃផែនការ ការចាក់ដូសទី២ សរុបចំនួន ៨៦៣ ១៨៨នាក់ ស្មើនឹង៩៧,៩៥% ធៀបនឹងដូសទី១ ការចាក់ដូសទី៣ ឬដូសជំរុញ សរុបចំនួន ៣១២ ៥៣៧នាក់ ស្មើនឹង ៣៦,០៩% ធៀបនឹងផែនការសរុប ៨៦៥ ៩១៥នាក់ ។

អត្ថបទទាក់ទង